khmer eng
  • គណៈកម្មការទី២ព្រឹទ្ធសភា ចុះឈ្វេងយល់អំពីការអភិវឌ្ឍមូលដ្ឋាន និងការបម្រើសេវាជូនប្រជាពលរដ្ឋ នៅខេត្តតាកែវ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្ត តាកែវ ដឹកនាំដោយឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ដើម្បីឈ្វេងយល់អំពី ការអភិវឌ្ឍមូលដ្ឋាន និងការបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ធានាបានសុខសន្តិភាព នៅសាលប្រជុំសាលាខេត្តតាកែវ។
    ជំនួបពិភាក្សានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ស្នងការនៃស្នងការដ្ឋានខេត្ត បញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធានសាខាគយនិងរដ្ឋាករខេត្តប្រធានសាខាពន្ធដាខេត្ត និងប្រធានរតនាគារខេត្ត ព្រមទាំងមន្ទីរជំនាញជុំវិញខេត្ត។ គោលបំណងនៃជំនួបពិភាក្សានេះ ដើម្បីឈ្វេងយល់កាន់តែស៊ីជម្រៅបន្ថែមទៀតលើ៖
    ១.ការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
    ២.ដោយផ្តោតសំខាន់លើការអភិវឌ្ឍមូលដ្ឋានថ្នាក់ក្រោមជាតិ ការអនុវត្តថវិកាថ្នាក់ក្រោមជាតិ (ទទួល-ទូទាត់) និងបញ្ហាប្រឈម។
    ៣.ការអនុវត្តផែនការសកម្មភាពរបស់ក្រុមប្រឹក្សាឃុំ អាណត្តិ៥ (ឆាំ្នទី១)។
    ៤.ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ស្របតាមតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ (គ.ជ.អ.ប) តាមដំណាក់កាលថ្មី នៃការអភិវឌ្ឍមូលដ្ឋានឃុំ ឆ្នាំ២០២២-២០២៣។
    ៥.ការបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន…៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក